បង្ក្រាបរថយន្តយីឌុប២គ្រឿង គ្រោងដឹកឈើហោះចូលទៅប្រទេសវៀតណាម
• ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចបានបង្ក្រាបរថយន្តដឹកឈើចំនួន 2 គ្រឿង ដែលគ្រោងហោះចូលប្រទេសវៀតណាម។
• ការបង្ក្រាបធ្វើ នៅ រសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៧ នៅចន្លោះគីឡូម៉ែត្រលេខ២១១-២១២ ត្រង់ចំណុចនិយាមការ ៦២៩០៩៧ ១៣០៧៥៣២ ស្ថិតក្នុងភូមិឆ្កែអើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
• សមត្ថកិច្ចបានចាប់បង្ក្រាបរថយន្តធុនធ្ងន់ ២គ្រឿង ដឹកឈើពេញប្រៀប គឺ ១-ម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A-0689 ,២-ម៉ាក HYUNDAI (V1) ក្បាលពណ៌ស ពាក់ផ្លាក
• លេខ កំពង់ចាម 3A-3416 កន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ស្លាទុំ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0130។ រថយន្តទាំង ២គ្រឿង មានផ្ទុកឈើអារកាត់ជាកង់ៗ ប្រភេទខ្នុរ ពេញទ្រុងរថយន្ត បានបើកសំដៅទៅព្រំដែនវៀតណាម គ្រោងនាំឈើខ្នុរទាំងនោះឆ្លងដែន តាមច្រកមេមត់។
• មន្ត្រីបានប្រាប់ទៀតថា រថយន្តដឹកឈើទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការពិនិត្យជាក់ស្តែង ក្រោមការអនុញ្ញាតពី ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តត្បូងឃ្មុំ និងចាត់ការតាមច្បាប់ ស្តិពីព្រៃឈើ៕