រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង៥ម៉ឺននាក់ ខណៈសន្ដិសុខត្រូវធានាបានយ៉ាងល្អ

(មណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរី បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាលើកដំបូងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃការរៀបចំព្រះរាជពិធីនេះ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ដចំនួន៥,២៧៩៣នាក់។
ដោយឡែក ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញ លោកបានអះអាងថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដោយធានាបានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង