ឃា..ត់ខ្លួនជនស..ង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីហិ..ង្សាដោយចេតនា (វា..យនឹងកៅអី គប់នឹងកែស្រា)
កណ្តាល ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណីហិង្សាដោយចេតនា កើតឡើង ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់កន្លែងជាក់ស្តែង ធ្វើការស្រាវជ្រាវរហូតកំណត់បានទីតាំងរបស់ជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។
ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕