ភូមិបណ្តែតទឹកចុងឃ្នាស សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប
ជារៀងរាល់ថ្ងៃ តំបន់ចុងឃ្នៀស ដែលស្ថិតនៅលើផ្ទៃបឹងទន្លេសាបបានទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើន ទៅទស្សនាកម្សាន្ត ។ គោលបំណងសំខាន់របស់ភ្ញៀវទេសចរគឺចង់ទៅទស្សនាពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកបឹងទន្លេសាប និងទេសភាព ថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃបឹងទន្លេសាប ដែលសំបូរទៅដោយជីវចម្រុះគ្រប់ប្រភេទ ៕