កម្ពុជា-ចិន ជួបពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនកម្ពុជា និងលោក Zhang Huanteng អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សា។
នៅក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភាគីកម្ពុជា ចិន ក៏បានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងបានពិភាក្សាការងារសិក្សាដើម្បីជំរុញ និងធ្វើទំនើបកម្មបណ្តាញផ្លូវដែកនៅកម្ពុជាផងដែរ៕