ជនជាតិ វៀតណាម ប្រុស – ស្រី ចំនួន ២៤ នាក់ បណ្ដេញចេញតាមច្បាប់អន្តោប្រវេសន៍ ចេញពី កម្ពុជា

កម្ពុជា-វៀតណាម ៖ ជនជាតិ វៀតណាម ប្រុស – ស្រី ចំនួន ២៤ នាក់ ត្រូវ បាន បណ្ដេញចេញ តាម ច្បាប់ អន្តោប្រវេសន៍ ចេញពី កម្ពុជា តាម ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រែក ចាក ស្ថិត ក្នុងស្រុក កំពង់ត្រាច ខេត្តកំពត កាលពី ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នេះបើយោងតាមព័ត៌មានដែលសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជនជាតិវៀត ណាម ចំនួន ២៤ នាក់ ក្នុង នោះ មាន ស្រី ចំនួន ១១ នាក់ ត្រូវ បាន មន្ត្រី នាយកដ្ឋាន សើ ុ ប អង្កេត និង នីតិវិធី ប្រចាំ ខេត្ត ព្រះ សីហ នុ បាន រកឃើញថា អ្នកទាំងនេះ លួច ស្នាក់ នៅធ្វើ ការងារ ដោយខុស ច្បាប់ ហើយ ត្រូវ បាន បណ្ដេញ ចេញ តាម ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រែក ចាក ។
ការ បញ្ជូន ពួក គេ ឱ្យ ត្រឡប់ ទៅ ប្រទេស របស់ ខ្លួន វិញ នោះ ក៏មាន ខាង អាជ្ញាធរ វៀតណាម មក ទទួលយក នៅច្រកទ្វារព្រំដែនផង ដែរ ។
កាលពី ខែ មុន នៅ ថ្ងៃ ទី ៦ មិថុនា ក៏ មាន ការ បណ្ដេញចេញ ជនជាតិ វៀតណាមចំនួន ៤៦ នាក់ ដែល លួច ស្នាក់ នៅ ធ្វើ ការងារខុសច្បាប់ ម្ដងមកហើយដែរ ។ នេះ បើ តាម របាយ ការណ៍ របស់ អគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ ដែល ផ្សព្វ ផ្សាយ នៅ លើ ទំព័រ ហ្វេ ស ប៊ុ ក ៕

អត្ថបទដែលជាប់ទាក់ទង