ចា//ប់ខ្លួនរាជបុត្រម្ចាស់ក្សត្រីន័រវេស ស//ង្ស័យពីបទរំលោ//ភបំពានផ្លូវភេ//ទ
ប៉ូលីសន័រវេសបានប្រកាសកាលពីថ្ងៃអង្គារថា Marius Borg Hoiby ដែលជារាជបុត្រ ព្រះជន្ម 27 វស្សារបស់ម្ចាស់ក្សត្រីន័រវេស Mette-Marit ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភសេពសន្ថវៈ។
ប៉ូលិសន័រវេសនៅថ្ងៃអង្គារទី១៩ខែវិច្ឆិកា បានប្រកាសពីការចាប់ខ្លួន Marius Borg Hoiby បុត្ររបស់ម្ចាស់ក្សត្រី Mette-Marit នៃប្រទេសន័រវេស ពីបទសង្ស័យរំលោភសេពសន្ថវៈ។ រាជបុត្រ ប្រសូត្រពីទំនាក់ទំនងមុនពេលរៀបការរបស់មាតាគាត់ជាមួយ Haakon ក្នុងឆ្នាំ 2001។ អ្នកស្នងមរតកព្រះជន្ម 27 ឆ្នាំនៃរាជបល្ល័ង្កន័រវេស ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់ត្រូវបានគេសង្ស័យថាបាន “រួមភេទជាមួយមនុស្សដែលសន្លប់ឬមិនអាចទប់ទល់នឹងទង្វើនេះបាន”។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 14 ខែកញ្ញា ប៉ូលិសន័រវេស ក៏បានចាប់ខ្លួន Marius Borg Hoiby ព្រះជន្ម 27 ឆ្នាំជាបុត្ររបស់ម្ចាស់ក្សត្រី Mette-Marit ។ Hoiby ត្រូវបានចាប់ខ្លួននៅថ្ងៃទី 4 ខែសីហាបន្ទាប់ពីការឈ្លោះប្រកែកគ្នានៅពេលយប់នៅឯផ្ទះមួយក្នុងទីក្រុង Oslo របស់គាត់ជាមួយមិត្តស្រី ដែលមានអាយុ 20 ឆ្នាំ។ ប៉ូលិសបានរកឃើញកាំបិតចាក់ចូលជញ្ជាំងបន្ទប់គេងរបស់ស្រីជាសង្សារ។ មន្ត្រីន័រវេសបាននិយាយថា ស្រីរងគ្រោះរងរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត។
នៅដើមខែកញ្ញា ប៉ូលិសបានទទួលព័ត៌មានថា Hoiby បានព្យាយាមទាក់ទងនិងរំខានស្ត្រីដែលបានរៀបរាប់ខាងលើម្តងហើយម្តងទៀត។ ពួកគេបានដាក់បម្រាមមិនឱ្យ Hoiby ចូលទៅជិតជនរងគ្រោះចាប់ពីថ្ងៃទី៣ ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកប៉ូលិសបានរកឃើញថា Hoiby បានរំលោភលើបទបញ្ជាហាមឃាត់ ហើយគាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី 13 ខែកញ្ញា ដោយសារតែ ” ការរំលោភបំពានឡើងវិញ” ។
ពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Haakon និងលោកស្រី Mette-Marit ក្នុងឆ្នាំ ២០០១ បានបង្កភាពចម្រូងចម្រាស ខណៈដែលនាងជាម្តាយទោលដែលមានរឿងអាស្រូវកន្លងមក។ អតីតមិត្តប្រុសរបស់អ្នកស្រី ម៉េត-ម៉ារិទ្ធ ឪពុករបស់ ហូប៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីបទបង្ករបួសស្នាម និងបទល្មើសគ្រឿងញៀន។
ព្រះអង្គម្ចាស់ Haakon បានចិញ្ចឹម Hoiby តាំងពីទ្រង់មានព្រះជន្ម ៣ ឆ្នាំ។ បន្ទាប់ពីរៀបការរួច គាត់និងនាងមានកូនពីរនាក់ជាមួយគ្នាគឺ ព្រះនាង Ingrid Alexandra ព្រះជន្ម 20 ឆ្នាំ និងព្រះអង្គម្ចាស់ Sverre Magnus ព្រះជន្ម 18 ឆ្នាំ៕