រដ្ឋមន្ត្រី កែវ រតនៈ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
(ភ្នំពេញ)៖ លោក កែវ រតនៈ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។
សន្និបាតនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
តាមការគ្រោងទុក កម្មវិធីបិទសន្និបាតនឹងរៀបចំធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាស្អែកនេះ ក្រោមអធិបតីភាព សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕