រថយន្ដកូរ៉េ២តោនកន្លះមួយគ្រឿង ដាច់ហ្វ្រាំងបួងចង្កូតបុកឃឿនផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី រសៀល នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បុរសម្នាក់បើករថយន្ដកូរ៉េមួយគ្រឿងចូលពីលើស្ពានជ្រោយចង្វាឆ្ពោះមករង្វង់គួចកាំណុងធ្វើដំណើរដល់ចំណុចផ្លូវកោងដាច់ហ្វ្រាំងបួងចង្កូតមកបុកឃឿនផ្លូវបណ្ដាលឱ្យរថយន្ដក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។
យោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ដកូរ៉េ២តោនកន្លះមួយគ្រឿងក្បាលពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2N. 9004 បានធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វាឆ្ពោះមករង្វង់មូលគួចកាណុង លុះធ្វើដំណើរដល់ចំណុចកើតហេតុក៏បានដាច់ហ្វ្រាំងរថយន្ដរួចក៏បានព្យាយាមគេចពីអ្នកធ្វើដំណើរតាមដងផ្លូវក៏បួងចង្កូតទៅបុកឃឿនផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងខាងស្ដាំរថយន្ដរងការខូចខាត ចំណែកឃឿនផ្លូវខូចខាតតិចតួច។
ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យអ្នកធ្វើដំណើររងរបួសនោះទេ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរផ្លូវគោកធ្វើការស្ទួចយកទៅរក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង