សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
វិស័យអប់រំនៅកម្ពុជា បានឈានឡើងដល់កម្រិតមួយ ដែលអាចធានាបានទាំងបរិមាណ និងគុណភាពសម្រាប់បំពេញសេចក្តីត្រូវការនៃការអភិវឌ្ឍធនធានមនុស្សស្របតាមអាជីព និងទីផ្សារការងារ។
ជាមួយគ្នានេះ លទ្ធផលជាទីមោទនៈដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានកន្លងមកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំ និងជំរុញការបង្កើតមូលធនមនុស្សក្នុងគោលដៅ បង្កើតឡើងនូវសង្គមកម្ពុជាមួយ ដែលមានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងមានវប្បធម៌ ជ្រៅជ្រះ ក៏ដូចជាបង្កើតផលិតភាពឱកាសការងារ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសកល ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤