បញ្ជូនជនស//ង្ស័យចំនួន២នាក់ ទៅតុលាការ បន្ទាប់ពីត្រូវចាប់ខ្លួនជាមួយថ្នាំញៀនមួយចំនួនធំ

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការ បន្តនីតិវិធីច្បាប់ បន្ទាប់ពីត្រូវចាប់ខ្លួនជាមួយថ្នាំញៀនមួយចំនួនធំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ ឃាត់ខ្លួននៅចំណុចគោលដៅព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ខេត្តស្ទឹងត្រែង រកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន ២០ដុំ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង ។

ជនសង្ស័យ ទាំង២នាក់រួមមាន ៖

១.ឈ្មោះ វ៉ា ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ ទីកន្លែងបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

២.ឈ្មោះ នឿន ចាន់រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងបច្ចុប្បន្ន ភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្រោយការឃាត់ពីកម្លាំងជំនាញបានដកហូតវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២០ដុំ ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បន្ទាប់ពីបញ្ចប់នីតិវិធី ស្រាវជ្រាវ និងសាកសួរកម្លាំងជំនាញក៏បានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីអនុវត្តច្បាប់ ស្តីពីពីគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង