គោលបំណង នៃការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% ចំនួន០២គម្រោង នៅស្រុកកែវសីមា និងស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងលោក សួង សំណាង ប្រធានការិយាល័យផ្លូវជនបទ បានអមដំណើរក្រុមការងារអន្តរក្រសួងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ និងមានអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% ចំនួន០២គម្រោង ស្រុកកែវសីមា និងស្រុកកោះញែក ។

លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% ចំនួន០២គម្រោង៖ គម្រោងទី១ ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន០១ខ្សែ ប្រវែង១២.០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ កម្រាស់២០ស.ម ស្ថិតនៅភូមិស្រែព្រះ ភូមិពូចារ ភូមិអូរច្រារ ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា និងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែររស់នៅតាមខ្សែផ្លូវខាងលើនេះ (គម្រោងលេខDRR-PM-2024-No.026) និងគម្រោងទី២ កាងារថែទាំជាប្រចាំ ផ្លូវចំនួន០៤ខែ្ស ប្រវែងសរុប៩៨ ៥០០ម៉ែត្រ ទទឹង៦ ម៉ែត្រ ក្រាលល្បាយថ្មភ្នំ ស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ,ឃុំមេមង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា និងឃុំរយ៉ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី( គម្រោងលេខDRR-RM-2024-No.021)។

ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គោលបំណង នៃការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% ចំនួន០២គម្រោង នៅស្រុកកែវសីមានាពេលនេះ សំដៅធ្វើយ៉ាងណាឲ្យគម្រោងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ចីរភាព សុវត្ថិភាព និងប្រសិទ្ធភាព ដោយប្រើប្រាស់បច្ចេកទេសឌីជីថលទំនើប ធន់និងបម្រែបម្រួលអាកាសធាតុ និងមានសោភណ្ឌភាព។ ឯកឧត្តម បញ្ជាក់ថា ការជួសជុលផ្លូវ និងការថែទាំផ្លូវជាប្រចាំនាពេលនេះ គឺជាខ្សែផ្លូវសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដឹកផលិតផលនានា ទៅកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សា ការេពារ និងថែទាំនូវសមិទ្ធផលទាំងនេះ ទុកសម្រាប់ប្រើប្រាស់ឲ្យបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង