រដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែជូន មន្ត្រីថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៥

( ភ្នំពេញ ) ៖ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ យោងតាមគម្រោងថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ នៅក្នងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានស្នើឡើងហើយ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមថ្មីៗនេះបានកំណត់អំពីការដំឡើងប្រាក់ឧបត្ថម្ភបន្ដែមប្រចាំខែជូនមន្ត្រីថ្នាក់ក្រោមជាតិដូចខាងក្រោមនេះ៖
សម្រាប់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី -ខេត្ត ដោយបន្ថែមចំនួន ៣៥ ០០០ រៀល។
សម្រាប់ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង -ស្រុក ខណ្ឌ ដោយបន្ថែមចំនួន ៣០ ០០០ រៀល។
សម្រាប់ប្រធាន ជំទប់ទី ១ ចៅសង្កាត់រងទី ១ ជំទប់ទី ២ ចៅសង្កាត់រងទី ២ និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមចំនួន ២៥ ០០០ រៀល។
សម្រាប់មេភូមិ ដោយបន្ថែមចំនួន ២០ ០០០ រៀល, អនុប្រធានភូមិ និងសមាជិកភូមិ ដោយបន្ថែមចំនួន ១៥ ០០០ រៀល។
ក្រោយការដំឡើងនេះប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៦៨៥ ០០០ រៀល។
សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ២៨០ ០០០ រៀល។
សម្រាប់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៣៩៥ ០០០ រៀល។
សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ០៥០ ០០០ រៀល។
សម្រាប់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៣៤៥ ០០០ រៀល។
សម្រាប់ជំទប់ទី១, ចៅសង្កាត់រងទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ០០៥ ០០០ រៀល។
សម្រាប់ជំទប់ទី២, ចៅសង្កាត់រងទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ០០៥ ០០០ រៀល។
សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៨៩៥ ០០០ រៀល។
សម្រាប់មេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៥៧០ ០០០ រៀល។
សម្រាប់អនុប្រធានភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៤៤៥ ០០០ រៀល។
ហើយសម្រាប់សមាជិកភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៤១៥ ០០០ រៀល ចាប់ពីដើមឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង