ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផល នានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នាពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំក៏មានក៏មានកាតចូលរួមពីលោក-លោកស្រី អភិបាលរង តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកពាក់ព័ន្ធបានចូលរួម ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ ៕