បុរសម្នាក់ ជាជនជាតិវៀតណាម ធ្វេសប្រហែសបណ្តាលអោយឆ//ក់ខ្សែភ្លើងស្លា//ប់
កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីធ្វេសប្រហែសបណ្តាលឱ្យឆក់ខ្សែភ្លើងស្លាប់បុរស ១នាក់ នៅចំនុចក្រោមផ្ទះរបស់ខ្លួននៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សាកសពជនរងគ្រោះខាងលើមានឈ្មោះ ង្វៀង យាំងហុង ភេទប្រុសអាយុ៦២ឆ្នាំ មានទីលំនៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុង/ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានយកម៉ូទ័រស្វានឈើដើម្បីធ្វើជន្ទល់ទប់ក្រោមផ្ទះតែម្នាក់ឯងដោយក្រុមគ្រួសារចេញទៅលក់ដូរនៅខាងក្រៅអស់ បានឆក់ខ្សែរភ្លើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
.តាមការបំភ្លឺពីអ្នកជិតខាងឈ្មោះ ឡេ យាំង ជាង ភេទប្រុសអាយុ ៣៩ ឆ្នាំជនជាតិវៀតណាមបានឲ្យដឹងថា៖ ខ្លួនកំពុងតែអង្គុយលេងទូរសព្ទនៅក្នុងផ្ទះ ក៏បានឃើញជនរងគ្រោះកំពុងតែរៀបខ្សែភ្លើងពីលើផ្ទះចុះមកក្រោមផ្ទះដើម្បីស្វានឈើ ធ្វើជន្ទុលកុំឲ្យផ្ទះរលំ តែខ្លួនមិនចាប់អារម្មណ៍ លុះមួយសន្ទុះក្រោយមកក៏ឮសំឡេងស្រែកថា អ៊ួយ ខ្លួនក៏ក្រឡេកទៅក្រោមផ្ទះជនរងគ្រោះឃើញជនរងគ្រោះកំពុងតែឆក់ខ្សែភ្លើងដោយដៃកាន់ម៉ូទ័រស្វានជាប់ ប្រកាច់និងផុកក្រោមផ្ទះ ឃើញដូចនោះ ខ្លួនក៏រត់ចុះពីលើផ្ទះសំដៅមកផ្ទះជនរងគ្រោះរួចដកឌុយខ្សែភ្លើងដើម្បីសង្គ្រោះជនរងគ្រោះនិងធ្វើចលនាសង្គ្រោះតែជនរងគ្រោះបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយមកឈ្មោះ ឡេ យ៉ំាងជាបានទូរសព្ទប្រាប់ប្រពន្ធជនរងគ្រោះអោយមកមើល។
ឈ្មោះហ្វាមធីករភេទស្រីអាយុ ៥៣ ឆ្នាំ(ប្រពន្ធជនរងគ្រោះ)បានឱ្យដឹងថានៅថ្ងៃកើតហេតុខាងលើក្រោយពីទទួលព័ត៌មានពីឈ្មោះឡេ យ៉ំាងជាខ្លួនក៏ប្រញាប់ប្រញ៉ាល់មកពីកន្លែងលក់ដូរមកផ្ទះកើតហេតុ ហើយបានឃើញប្ដីរបស់ខ្លួនដេកស្លាប់លើផុកក្រោមផ្ទះដោយដៃកាន់ជាប់នឹងម៉ូទ័រ ស្វានក្រោយមកក៏នាំគ្នាលើកសព្វប្ដីយកមកលើផ្ទះដើម្បីរៀបចំធ្វើបុណ្យ។
ក្រុមការងារ បច្ចេកទេសខេត្ត ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរភូមិឃុំ.លោកគ្រូពេទ្យនិង ក្រុមគ្រួសារសព បានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាស្លាប់ដោយការធ្វេសប្រហែសបណ្ដាលឱ្យឆក់ខ្សែភ្លើងស្លាប់ខ្លួនឯងពិតប្រាកដមែន។
-ក្រោយការពិនិត្យ សាកសពជនរងគ្រោះហើយ បានប្រគល់សពទៅអោយប្រពន្ធរបស់សពយកទៅធ្វើបុណ្យតាមប្រពៃណី ៕