ប្អូនៗមកលេងខេត្តកំពត ម៉េចបានចេះតែភ្លេចខ្លួនអញ្ចឹងប្អូនៗមកលេងធម្មតា ដូចគេដូចឯងទៅមិនបាន!
ខេត្តកំពត ៖ ស្នងការនគរបាលខេត្តកំពត លោកផ្កាយ២ ម៉ៅ ច័ន្ទមធុរិទ្ធិ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកថា «ប្អូនៗមកលេងខេត្តកំពត ម៉េចបានចេះតែភ្លេចខ្លួនអញ្ចឹងប្អូនៗមកលេងធម្មតាដូចគេដូចឯងទៅមិនបាន! មកថតរូបនៅកន្លែងស្អាតៗទៅវាមិនបានឬយ៉ាងម៉េច! ឃើញផ្លូវស្អាតមិនបាន ចង់តែបង្ហោះម៉ូតូ! ម៉ូតូប្អូនទុកនៅកន្លែងបងបីខែសិន»។
លោកស្នងការបញ្ជាក់ថា «នៅខេត្តកំពតមិនមែនជាកន្លែងសំរាប់បង្ហោះម៉ូតូនោះទេ សូមជំរាបជូនប្អូនៗដែលមកលេងនៅខេត្តកំពត កុំចង់សាកល្បងអី»។
ចុងក្រោយឃាត់ខ្លួនបាន ! រួចលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ៖ ប្អូនៗមកលេងខេត្តកំពត ម៉េចបានចេះតែភ្លេចខ្លួនអញ្ចឹងប្អូនៗមកលេងធម្មតាដូចគេដូចឯងទៅមិនបាន ! ! មកថតរូបនៅកន្លែងស្អាតៗ ទៅវាមិនបានឬយ៉ាងម៉េច ! ឃើញផ្លូវស្អាតមិនបាន ចង់តែបង្ហោះម៉ូតូ ! ម៉ូតូប្អូនទុកនៅកន្លែងបងបីខែសិន ៕