ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី៩

ព្រំដែនទិសឦសាន ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី៩ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រយៈពេលមួយយប់ពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងការជឿជាក់លើរាជរដ្ឋាភិបាល អំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសាន សម្រាប់ជើងទី៩ នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន និងបង្គោលព្រំដែនដែលបន្សល់ទុកតាំងពីសម័យបារាំង អាយុកាលជិត ១០០ឆ្នាំ (៩៥ឆ្នាំ) នៅខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងគត់មត់។
លើសពីនេះ ប្រជាពលរដ្ឋក៏បានទស្សនារមណីយដ្ឋានអកបឹងកន្សែង រមណីយដ្ឋានបឹងយក្សឡោម និងក៏បានមើលឃើញដោយផ្ទាល់នូវស្ថានភាពនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអភិវឌ្ឍជាក់ស្តែង និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង