យុវជន២នាក់ ស្លា//ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូត និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរ៉េចង្កូតបុកចូលក្រោមកង់រថយន្តកុងតឺន័រ កិនទាំងម៉ូតូនិងមនុស្ស អូសជាប់ទៅមុខជាច្រើនម៉ែត្រ

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២៤ខែវិច្ចិកា ឆ្នាំ២០២៤ស្ថិត នៅ តាមបណ្ដោយផ្លូវចោមចៅ ទល់មុខនិងផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
សពជនរងគ្រោះទី ១ឈ្មោះ បាត់សំបូរ ភេទ ប្រុសអាយុ១៩ឆ្នាំមុខរបរធ្វើការងាររោងចក្របច្ចុប្បន្ន ស្នាក់នៅភូមិទ្រា៤សង្កាត់ ស្ទឹងមានជ័យមានស្រុកកំណើតស្រុងបាភ្នំ ខេត្តព្រៃវែង ។
សពជនរងគ្រោះទី២ឈ្មោះ ហុីម រតនា ភេទប្រុសអាយុ ១៧ឆ្នាំ មានស្រុកកំណើតនៅស្រុក ស្ទឹងសែន ខេត្តកំពង់ធំ ។

នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់ មុខផ្សារត្រពាំងថ្លឹងស្រាប់តែបើកឡើងវ៉ាជែងទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្តាលឲ្យរេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកកាងរថយន្តកុងតឺន័រពណ៌ត្រេអុី ពាក់ផ្លាកលេខខេមរភូមិន្ទ 02 3-0674បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូកិនទាំងមនុស្សបណ្ដាលឲ្យស្លាប់ទាំង២នាក់នៅហ្នឹងកន្លែងយ៉ាងអាណោចអាធ័មហើយភ្លាមនោះដែរអ្នកបើកបររថយន្តក៏បានបើកទ្វាររត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅថ្ងៃក្រោយ ។ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង