បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9) ឃាត់មនុស្សប្រុសស្រីមួយចំនួន រួមទាំងវត្ថុតាំងមានសារធាតុញៀនមួយចំនួន នៅចំណុចក្នុងផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេបាសាក់

ភ្នំពេញ ៖ នៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9) ឃាត់មនុស្សប្រុសស្រីមួយចំនួន រួមទាំងវត្ថុតាំងមានសារធាតុញៀនមួយចំនួន នៅចំណុចក្នុងផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មនុស្សនិងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិដេីម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង