កូនដំរីដែលបានជួយសង្រ្គោះនៅខេត្តមណ្ឌលគិរី នៅពេលនេះមានសុខភាពល្អប្រសើរឡើងវិញហើយ

កូនដំរីមួយក្បាលដែលបានវង្វេងបាត់ពីមេរបស់វា ហើយត្រូវបានគេជួយសង្រ្គោះកាលពីកន្លងមកនៅខេត្តមណ្ឌលគិរី ពេលនេះកំពុងត្រូវបានគេថែទាំយ៉ាងល្អ និងមានសុខភាពរល្អប្រសើរឡើងវិញហើយ។

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះតាមបណ្តាញសង្គមមតេឡេក្រាមឱ្យដឹងថា៖កូនដំរីចាណាម ជាឈ្មោះកូនដំរីញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានកាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង