ឃា//ត់ខ្លួនជនស//ង្ស័យ៥នាក់ ជាជនជាតិថៃ ជួញដូរនិងចែកចាយប្រើប្រាស់គ្រឿ//ងញៀ//ន ចំនួន២២ថង់នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៥នាក់ជាជនជាតិថៃដែលជួញដូរនិងចែកចាយប្រើប្រាស់គ្រឿងញៀន២២ថង់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ៥នាក់ជាជនជាតិថៃមាន១.ឈ្មោះ ឆៃ ណាក់រ៉ុង ភេទប្រុសអាយុ៣០ឆ្នាំ ២.ឈ្មោះ អា ភីជីត ភេទប្រុសអាយុ៤១ឆ្នាំ ៣.ឈ្មោះ ម៉ុង ឃុនវ៉ាត់ ភេទប្រុសអាយុ២៩ឆ្នាំ ៤.ឈ្មោះ ផាត់ តាផុង ភេទប្រុសអាយុ២៧ឆ្នាំ ៥.ឈ្មោះ ថាប៊ុន សាអាតវ៉ារ៉ាផុង ភេទប្រុសអាយុ៣១ឆ្នាំដែលស្នាក់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះបង្ក្រាបរយៈពេល១ថ្ងៃជាបន្តបន្ទាប់បាន៣ករណីដោយឡែកគ្នាឃាត់ខ្លួនជនជាតិថៃ៥នាក់ជាបុរស់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២២ថង់តូចនិងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅយ៉ាម៉ាចំនួន៥៥គ្រាប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនអោយអស់ក្នុងមូលដ្ឋាន កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ឃាត់ជនសង្ស័យជាជាតិថៃចំនួន៥នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២២ថង់តូចនិងយ៉ាម៉ា៥៥គ្រាប់ត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពនិងវត្ថុតាងត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕