សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៖ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ មិនមែនសេរីភាពខាងសារព័ត៌មាននោះទេ
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មានភាពចាំបាច់ក្នុងការកត់សម្គាល់ដូចខាងក្រោម ៖
១-សាលាដំបូងខេត្តកំពង់ចាមមិនធ្លាប់សម្រេចសេចក្តីក្នុងការប្រគល់សិទ្ធិគ្រប់គ្រង ចាត់ចែង ឬកាន់កាប់ដីចំណីផ្លូវឲ្យភាគីណាមួយកន្លងមកទេ។
២-សាលាដំបូងខេត្តកំពង់ចាមបានសម្រេចលើកចោលពាក្យសុំរក្សាការពារ ដោយមូលហេតុពាក្យសុំធ្វើឡើងដោយខុសច្បាប់។ វិវាទរបស់គូភាគីដែលកំពុងកើតឡើងពាក់ព័ន្ធនឹងការសាងសង់បន្ទប់ទឹកលើដីចំណីផ្លូវ គឺជាវិវាទកើតឡើងក្រោយតុលាការបានបញ្ចប់នីតិវិធី ហើយជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដី។
៣-ចំពោះបញ្ហាក្រៅពីវិវាទរបស់គូភាគី ពោលការអត្ថាធិប្បាយព័ត៌មានមិនពិត ការប្រមាថ ការប្រើប្រាស់ពាក្យសំដីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នតុលាការ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ មិនមែនសេរីភាពខាងសារព័ត៌មាននោះទេ ៕