ករណីក្មេ//ងលង់ទឹកស្លា//ប់ ស្រុកព្រៃកប្បាស
តាកែវ ៖ ថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង១៦ និង ៣០នាទី នៅក្នុងភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីក្មេងលង់ទឹកស្រះស្លាប់ ០១នាក់ ។
– ក្មេងរងគ្រោះ ឈ្មោះ ប៊ុន ស្រីលីន ភេទស្រី អាយុ ២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ -ឪពុកឈ្មោះ ហ៊ីម សុជាតិ អាយុ២០ឆ្នាំ -ម្ដាយឈ្មោះ ឃាន យ៉ារី អាយុ១៩ឆ្នាំ ទាំង ពីរនាក់ប្ដីប្រពន្ធទៅធ្វើការរោងចក្រ ដោយទុកក្មេងរងគ្រោះ នៅផ្ទះជាមួយជីដូន ឈ្មោះ មី លីម អាយុ៥៤ឆ្នាំ
– មូលហេតុៈ ក្មេងរងគ្រោះ បានទៅរត់លេងមាត់ស្រះខាងមុខផ្ទះ របស់ឈ្មោះ ឌុក ណាង ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចម្ងាយ ១០០ម៉ែត្រ ពីផ្ទះ រួចក៏រអិលជើងធ្លាក់ចូលក្នុងស្រះ បណ្ដាញឲ្យលង់ស្លាប់
– ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកប្បាស លោកមេភូមិ លោកមេឃុំ និងលោកគ្រូពេទ្យឃុំ បានចុះទៅដល់ កន្លែងកើត ហេតុ បង្កើតជាគណៈកម្មការធ្វើការពិនិត្យនិងសន្និដ្ឋានថាក្មេងរងគ្រោះពិតជា បានស្លាប់ដោយសារលង់ទឹក ប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕