ប៉ូលិសស័ក្តិ៤ម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តយ៉ាងរន្ធត់ បណ្តាលឱ្យស្លា//ប់ភ្លាមនៅនឹងកន្លែង

ខេត្តសៀមរាប ៖ ប៉ូលិសស័ក្តិ៤ នាយរងការិយាល័យផ្សព្វផ្សាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត បណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ លេីផ្លូវតេជោសន្តិភាព (វាងក្រុង) មុខស្ថានីយ៍ប្រេង ឥន្ធនៈ យីហោ ប៉ាប៉ា ស្ថិតនៅភូមិ ថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលជំនាញ បានប្រាប់នៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Q-6651 សៀមរាប បេីកបរដោយឈ្មោះ ឃឹម គីរី ភេទប្រុស អាយុ៣៨ឆ្នាំ វរ:សេនីយ៍ទោនាយរងការិយាល័យ ផ្សព្វផ្សាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងទិសដៅពីកេីតទៅលិច បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបុកជាមួយរថយន្តម៉ាកហាយឡែនឌ័រ មិនស្គាល់ផ្លាកលេខ បេីកបរដោយជនមិនស្គាល់ អត្តសញ្ញាណពេលប៉ះភ្លាម បានបេីករត់ទៅទិសខាង កើតបាត់ រួចចុះ រត់បាត់ ស្រមោល បន្សល់ ទុក នូវ រថយន្តម៉ាក Hyundai ពណ៌ស- ខៀវ ពាក់ស្លាកលេខ3A-0420 ត្បូងឃ្មុំ។
ម៉ូតូខូចខាតខាងមុខ ធ្ងន់ និង រថយន្ត ខូចខាត បន្តិចបន្តួច ។
ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ មូលហេតុ អ្នកបេីកបរម៉ូតូបេីកលឿនកន្លែងផ្លូវកោងខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន សាកសពប្រគល់ឱ្យ សាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង