ឯកឧត្តម ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ព្រឹត្តការណ៍និងគោលការណ៍សំខាន់ដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ព្រឹត្តការណ៍និងគោលការណ៍សំខាន់ដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខធិការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជាច្រេីនរូបទៀតចំណុះក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តេីមបេីកកិច្ចប្រជុំ ឯកឧត្តម សួន តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វេីបទបង្ហាញសេចក្តីរាយការណ៍អំពីវឌ្ឍនភាព បញ្ហារប្រឈម ដំណោះស្រាយ និងទិសដៅការងារយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនអង្គប្រជុំជ្រាប ក្នុងនោះឯកឧត្តមបានធ្វេីបទបង្ហាញមាតិកាលេីកឡេីងរួមមាន៖
-អំពីវឌ្ឍនភាពការងារដែលសម្រេចបានរយៈពេល៣ខែ
-បញ្ហាប្រឈមនិងដំណោះស្រាយ
-ទិសដៅការងារបន្តជាយុទ្ធសាស្ត្រ ៕

អត្ថបទដែលជាប់ទាក់ទង