ឃា//ត់ខ្លួនជនស//ង្ស័យ2នាក់ ករណីគ្រឿ//ងញៀ//ន នៅស្រុកព្រៃកប្បាស

តាកែវ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីលោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តមឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ឯក កែន វណ្ណ: មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខាងកើតវត្ដដុង្គ ស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្ដតាកែវ ។
កម្លាំងជំនាញកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសងសង្ស័យចំនួន ០២នាក់ ស្រី០១នាក់ ប្រុស០១នាក់
១- ឈ្មោះសឿន រ៉ាវ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រក្សាទុកនិងប្រើប្រាស់ប្រើប្រាស់នូវសារធាតុញៀន) ។
២.ឈ្មោះ កែវ ធឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖
១ – ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ទម្ងន់:០,៧៩ក្រាម (ថ្លឹងទាំងសំបកថង់) ។
៣ – ទូរស័ព្ទចំនួ ០២គ្រឿង
ជនសង្ស័យទាំង០២នាក់ ឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង