ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យ University of Science and Technology Beijing ក្រុងប៉េកាំង
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាងហង្ស សេរីរិទ្ធ តំណាង ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយ លោកស្រី Liu Dong Yang តំណាងរបស់សាកលវិទ្យាល័យ University of Science and Technology Beijing នាទីក្រុងប៉េកាំង សាធរណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត អ.ម.ត។
ក្នុងកិច្ចការពិភាក្សានេះ សាកលវិទ្យាល័យបានពិចារណារក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បន្ថែមទៀតផងដែរ។
#អមត #AMT