ប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោក នៃអង្គការយុទ្ធនាការអន្តរជាតិ បញ្ឈប់ការប្រើប្រាស់មីន និងសម្ព័ន្ធគ្រា.ប់បែកចង្កោម

ភ្នំពេញ ៖ ក្រុមប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោក នៃអង្គការយុទ្ធនាការអន្តរជាតិ ដើម្បីបញ្ឈប់ការប្រើប្រាស់មីន និងសម្ព័ន្ធគ្រា.ប់បែកចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងមតិដោយបង្ហាញពាក្យស្លោកផ្សេងៗពីការប្រឆាំងនឹងការប្រើប្រាស់គ្រា.ប់មីនគ្រប់ប្រភេទ ។
សូមបញ្ជាក់ថា អង្គការ ICBL តែងតែរៀបចំការសម្តែងមតិ ដូច្នេះដើម្បីជំរុញដល់ប្រទេសនានាជុំវិញពិភពលោក ចូលរួមគោរពអនុសញ្ញាអូតាវ៉ា ។
សូមជម្រាបថា ការលើកបដារបស់ក្រុមប្រតិភូនេះ ស្របពេលកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលបានកំពុង និងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្ដសៀមរាប មានស្តង់ពិព័រណ៌តម្រៀបគ្នាជាជួរ នៅបរិវេណខាងមុខសណ្ឋាគារសុខា ៕

អត្ថបទដែលជាប់ទាក់ទង