ស្ត្រីម្នាក់ស្លា..ប់ភ្លាមៗ ក្រោយយកដៃទៅចាប់ខ្សែភ្លើង ដែលប្អូនស្រីបាន.តឆក់ត្រី នៅក្រោយផ្ទះ ចំណែកប្អូនស្រី បានរងរបួសស្រាល ត្រូវអ្នកជិតខាង នាំយកទៅមន្ទីរពេទ្យ

ខេត្តស្វាយរៀង ៖ ករណីនេះបានកើតឡើងនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ ស្ត្រីម្នាក់ស្លា.ប់ភ្លាមៗ ក្រោយយកដៃទៅចាប់ខ្សែភ្លើង ដែលប្អូនស្រីបាន.តឆក់ត្រី នៅក្រោយផ្ទះ ចំណែកប្អូនស្រី បានរងរបួសស្រាល ត្រូវអ្នកជិតខាង នាំយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។

សមត្ថកិច្ចទទួលបានព័ត៌មានពីឈ្មោះ ស៊ុន សុផាត់ ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារភូមិឃោសាង រាយការណ៍ថា មានឈ្មោះ សួន សារ៉ាត់ ហៅតយ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានឆក់ខ្សែភ្លើងស្លា.ប់ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌក្រុងស្វាយរៀង កម្លាំងបច្ចេកទេសវិទ្យាសាស្ត្រក្រុងស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតឿ កម្លាំងអាជ្ញាធរមូលដ្ឋានភូមិឃោសាង សង្កាត់ស្វាយតឿ និងអ្នកគ្រូពេទ្យ នាង សារ៉ាន់ ប្រធានមណ្ឌលសុខភាពសង្ឃ័រ បានចុះពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ ។

ក្រោយការពិនិត្យសាកស.ព ៖ ១ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ ។ ផ្នែក.ក ក៏ពុំមានស្លាកស្នាមអ្វីទេ។ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ។ ផ្នែកអវយវៈ នៅចុងម្រាមមេដៃ ចង្អុលដៃ និងដៃកណ្តាល នៃប្រអប់ដៃខាងស្តាំ មានស្នាមឆេះខ្លោច ។
សមត្ថកិច្ច បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ សួន ចាន់ណារី ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្អូនស.ព បានឆ្លើយបំភ្លឺថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៩ព្រឹក ខ្លួនបានរាយខ្សែភ្លើងឆក់ត្រី នៅឌៀខាងក្រោយផ្ទះ ជាមួយបងស្រីឈ្មោះ សួន សារ៉ាត់ ហៅតយ ពេលខ្លួនកំពុងឆក់ត្រីក្នុងឌៀនោះ ស្រាប់តែខ្សែភ្លើង ទាក់នឹងមែកឈើនៅមាត់ឌៀ ឃើញដូចនេះ បងស្រីរបស់ខ្លួនឈ្មោះ សួន សារ៉ាត់ ហៅតយ បានមកចាប់កាន់ខ្សែភ្លើងនោះ ដើម្បីយកចេញពីមែកឈើ ខណៈនោះ ក៏បានស្រែកប្រាប់ខ្លួនថា អញ់ឆក់ខ្សែភ្លើងហើយ ពេលបាន ឮដូច្នេះ ខ្លួនបានទាញកន្ត្រាកខ្សែភ្លើង ចេញពីដៃបងស្រី រួចលើកបងស្រីដាក់លើភ្លឺឌៀ ហើយបានស្រែក អោយអ្នកជិតខាងជួយ និងបានធ្វើចលនាបេះដូង តែគាត់ពុំដឹងខ្លួនឡើយ ហើយក៏បាននាំគ្នាដឹកតាមរថយន្តបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ និងព្យាបាល ខណៈពេលមកដល់មន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យបានពិនិត្យរួច បានប្រាប់ខ្លួនថាបងស្រីបានស្លា.ប់បាត់បង់ជីវិតទៅហើយ ។ ក្រុមគ្រូពេទ្យក៏បានយករថយន្តសាមុយដឹកស.ព បងស្រីគាត់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពីធ្វើកោសល្យវិច័យរួច បានធ្វើការសន្និដ្ឋាន ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកស.ព រួមនិងការស្តាប់ចម្លើយសាក្សីបំភ្លឺ លោកគ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញ អាចសន្និដ្ឋានបានថា សាកស.ពឈ្មោះ សួន សារ៉ាត់ ហៅតយ ស្លា.ប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ។
សមត្ថកិច្ចបានប្រគល់ស.ព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចបានអប់រំ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិឃោសាង សូមឲ្យមានការប្រុងប្រយត្ន័ កុំតខ្សែភ្លើងអគ្គិសនី ឆក់ត្រីបែបនេះ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ជួនកាល តខ្សែភ្លើងខ្វះបច្ចេកទេស និងខ្សែភ្លើងមានដំណ ឬសត្វកណ្តុរ កកេរដាច់ ធ្វើឲ្យឆ្លងភ្លើង ប៉ះទឹក ឬដីភក់សើម ក៏អាចឆក់ស្លាប់បាន ហើយការប្រើឧបករណ៍ឆក់ត្រី គឺជាអំពើខុសច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង