យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង៖ កងនាវាចរទី៧របស់សហរដ្ឋអាម៉េរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក១គ្រឿង បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ក្នុងដែនអាកាសអន្តរជាតិ ដោយបន្ថែមថា វាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
យោងតាមកងនាវាទី៧របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon បានហោះហើរឆ្លងកាត់ច្រកសមុទ្រដ៏រសើប។ កងនាវា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រតិបត្តិការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាម៉េរិករក្សាសិទ្ធិ និងសេរីភាពនាវាចរណ៍របស់ប្រទេសទាំងអស់»។ មិន ទាន់ មាន ការ ឆ្លើយ តប ភ្លាមៗ ពី ក្រសួង ការពារ ជាតិ ចិន ទេ។
កាលពីខែមេសា យោធាចិនបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅត្រួតពិនិត្យ និងព្រមានយន្តហោះល្បាតរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក Poseidon នៅច្រកសមុទ្រតៃវ៉ាន់ ជាបេសកកម្មមួយបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការហៅទូរស័ព្ទរវាងប្រមុខការពារជាតិចិន និងសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថា ចិនទាមទារអធិបតេយ្យភាពលើតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយអះអាងថា ខ្លួនមានយុត្តាធិការលើច្រកសមុទ្ទ។ យ៉ាងណា តៃវ៉ាន់ និង អាម៉េរិក តែងប្រកែក ដោយ អះអាង ថា ច្រក សមុទ្រទតៃវ៉ាន់ ជា ផ្លូវ ទឹក អន្តរជាតិ។ នាវា ឬយន្តហោះយោធាអាម៉េរិក ឆ្លងកាត់ ឬហោះពីលើផ្លូវទឹកដ៏រសើប បំបែកតៃវ៉ាន់ចេញពីប្រទេសចិន ក្នុងមួយខែម្ដង ក្នុងបេសកកម្មដែលតែងតែធ្វើឱ្យរដ្ឋធានីប៉េកាំងខឹងសម្បារ៕

អត្ថបទដែលជាប់ទាក់ទង