ទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសអក្សរសម្ងាត់ សម្រាប់ឆ្នាំ២០២៤
ទំព័រហ្វេសប៊ុកផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រគល់-ទទួលសម្ភារបច្ចេកទេសអក្សរសម្ងាត់ សម្រាប់ឆ្នាំ២០២៤ រវាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងលោក ហ្វាម មីញវី ប្រធាននាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកទេស នៃគណៈអក្សរសម្ងាត់រដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា ការផ្តល់នូវសម្ភារបច្ចេកទេសនៅពេលនេះ គឺពិតជាតម្រូវការចាំបាច់ដើម្បីបម្រើឲ្យការងារ សន្តិសុខ សុវត្ថិភាព ជាពិសេសជំនាញអក្សរសម្ងាត់ ដើម្បីរក្សាសន្តិសុខ និងការសម្ងាត់របស់ជាតិ៕