ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបាញ់គ្រាប់ពិតត្រួតពិនិត្យលទ្ធផលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួកក្រុមថ្មើរជើង នៅទីលានបាញ់គ្រាប់ពិត (ភ្នំតូច) ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីបាញ់គ្រាប់ពិតក្នុងពេលនេះ មានបីកាយវិការ :
១.កាយវិការ ដេកបាញ់
២.កាយវិការ លុតជង្គង់បាញ់
៣.កាយវិការ ឈរបាញ់
ក្រោយពីបញ្ចប់ការបាញ់លទ្ធផលទទួលបាន ចំណាត់ថ្នាក់ល្អ ចំនួន ២៤នាក់
ចំណាត់ថ្នាក់បង្គួរ ចំនួន ២៩នាក់
ចំណាត់ថ្នាក់មធ្យម ចំនួន ៣៥នាក់
ខ្សោយ ចំនួន ១០នាក់។
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលលទ្ធផលល្អក្នុងពេលបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ចៀសវាងពីគ្រឿងញៀន បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីយោធាចារ្យបន្ថែមទៀតដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាទៅបម្រើអង្គភាព និងជាតិមាតុភូមិរបស់ខ្លួន៕