ករណីមនុស្សចង ក ស្លា..ប់ម្នាក់ នៅចំណុចក្នុងព្រៃភ្នំអង់តែន ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (វិបត្តិផ្លូវចិត្តរឿងស្នេហា)
មណ្ឌលគិរី ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យថាមានករណីមនុស្សចងកស្លាប់ម្នាក់ នៅចំណុចក្នុងព្រៃភ្នំអង់តែន ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងការិយាល័យបច្ចេកទេស សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុខដុម បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។សពមានឈ្មោះ ប៉ាត យូណាថាន ភេទប្រុស ជនជាតិព្នង អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មូលហេតុ៖ (សពមានវិបត្តិផ្លូវចិត្តរឿងស្នេហា) ។
កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឬរលាត់នៅលើសាកសពឡើយ ។
សមត្ថកិច្ចស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុនិងប្រមូលព័ត៌មាន ឃើញថាពុំមានអ្វីគួឲ្យកត់សំគាល់ឡើយ ។ សមត្ថកិច្ចជំនាញសន្និដ្ឋានថាសពនេះ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន (ដោយខ្សែភ្លើងប្រវែង២០ម៉ែត្របត់ជាពីរ) ៕