សមត្ថកិច្ចនគរបាលបន្តចុះបិទស្ទីឃ័រចំណាំងផ្លាតលេីគោយន្តកន្រ្តៃដល់លំនៅដ្ឋានប្រជាពលរដ្ឋ

ស្រុកសំពៅលូន៖ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យជាអធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលស្រុក រួមជាមួយកងប្រជាការពារផង បានចុះទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានគោយន្តកន្រ្តៃ ដេីម្បី បិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំងនោះ ពិសេសនៅពេលដែលគាត់ធ្វេីដំណេីរលេីដងផ្លូវនាពេលយប់។
ជាមួយនឹងការចុះបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយទាំងនេះ សមត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រេីប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ធ្វេីយ៉ាងណាកុំឱ្យកេីតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វេីដំណេីរលេីដងផ្លូវ ៕

អត្ថបទដែលជាប់ទាក់ទង