ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
ជារៀងរាល់ខែ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសម្រេចបាន និងកំណត់ទិសដៅការងារបន្ត ដោយមានការអញ្ជើញដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងមានចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៃក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។
កិច្ចប្រជុំនាថ្ងៃនេះមានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមន្ទីរមុខងារសាធារណៈ តាមបណ្តាខេត្តមួយចំនួន លើកឡើងអំពីការសាទរនូវលទ្ធផលដែលសម្រេចបាន និងការលើកឡើងបញ្ហាប្រឈម និងចូលរួមដោះស្រាយជាមួយគ្នា ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕