សម្រេចចោទប្រកាន់ក្រុមក្មេ..ងទំនើងមានរហ័ស្សនាម (SKY),ក្រុមយើងស្រឡាញ់គ្នា(YSK) និងក្រុមម៉ាកាវ(MC Small)

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងបីក្រុម មាន ក្រុម (SKY), ក្រុមយើង ស្រឡាញ់គ្នា(YSK) និងក្រុមម៉ាកាវ (MC Small) មានគ្នាចំនួន ១៨ នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដាវ និង កាំបិតប៉័ងតោ ធ្វើសកម្មភាពព្រួតគ្នាកាប់ទៅលើជនរងគ្រោះចំនួន ០២ នាក់ បណ្តាលជនរងគ្រោះម្នាក់រងរបួសចំក្បាល ចំហៀងខាងស្ដាំដាច់រយះដេរចំនួន ២០ ផ្ទេរ និងម្នាក់ទៀតរងរបួសដៃស្តាំដេរចំនួន ០៣ ផ្ទេរ និងដៃឆ្វេងដេរចំនួន ០៨ ផ្ទេរ រួចក្រុមក្មេងទំនើងខាងលើក៏បានបន្តកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះចំនួន ០២ គ្រឿង បណ្តាលឱ្យបែកក្បាលម៉ូតូ និង កុងទ័រ នៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ២៤២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០០ និង ៤៥ នាទី។
ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ីណាត ផេង ភេទប្រុស អាយុ១៩ឆ្នាំ។ បក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ២៤២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃ ក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង