បុរសម្នាក់ ជិះម៉ូតូវ៉ាជែងរេចង្កូតទៅបុកឡានមួយគ្រឿង បណ្ដាលឱ្យរងរបួសសន្លប់ស្ដូកស្ដឹង
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ យប់ថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ២០២៤ ជិតវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩កែងផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
បុរសម្នាក់បានជិះម៉ូតូហុងដាប៊ីតវ៉ាជែងគេឯងក៏ជ្រុលទៅបុករថយន្តឡិចស៊ីសRX 330ដែលបេីកដោយស្ត្រី ម្នាក់នៅផ្លូវម្ខាងទៀតបណ្តាលអោយអ្នកជិះម៉ូតូរងរបួសសន្លប់ស្តូកស្ដឹង ។
មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1IT-7482 ជិះបោះពួយតាមបណ្ដោយផ្លូវ ១៩៩ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនហើយវ៉ាជែងគេឯងពេញផ្លូវ លុះមកដល់ចំនុចកេីតហេតុក៏ស្រាប់តែម៉ូតូជ្រុលចូលគន្លងផ្លូវម្ខាងទៀតទៅបុករថយន្តម៉ាកឡិចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-7606 ដែលបេីកដោយស្ត្រីម្នាក់ធ្វើដំណើរតាមផ្លូវ ១៩៩ក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេចផែ្នកខាងមុខខ្ទាតថយក្រោយវិញនិងធ្វើឱ្យមនុស្សសន្លប់ស្តូកស្តឹងត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយអោយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗផងដែរ ។
ដោយឡែកខាងរថយន្តរងការខូចខាតខ្ទេចផែ្នកខាងមុខតែមិនមានគ្រោះដល់មនុស្សនោះទេគ្រាន់អ្នកបេីកបរត្រូវសមត្ថកិច្ចឃាត់យកប្រគល់អោយផ្នែកជំនាញចរាចរណ៍ធ្វើការបន្ត ។
ក្រោយពេលកេីតហេតុដោយសារមិនមានដំណោះស្រាយភ្លាម ៗរថយន្ដនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បី រង់ចាំដំណោះស្រាយ ៕