លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ខេត្តសៀមរាប ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណ សិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងជាអនុប្រធានរណសិរ្សសាមគី្គអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ។
សូមរំលឹកផងដែលថារណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានមហាគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាសច្ចធម៌ប្រវត្តិសាស្រ្ត ដូចពាក្យស្លោកមួយលើកឡើងថា ”មាន ២ ធ្នូ ទើបមានថ្ងៃ ៧ មករា មាន ៧ មករា ទើបមានអ្វីៗដូចថ្ងៃនេះ” នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៕