ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ចុះពិនិត្យការដ្ឋានអ៊ុតផ្លូវកៅស៊ូ AC ក្នុងក្រុងកំពង់ឆ្នាំង តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ក្រោយវត្តកាសេមរតនារាម ក្នុងសង្កាត់ប្អេរ
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវកៅស៊ូ AC ក្នុងក្រុងកំពង់ឆ្នាំង តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់សណ្ឋាគារសុខថៃសាន្ត ក្នុងសង្កាត់កំពង់ឆ្នាំង ទៅដល់ក្រោយវត្តកាសេមរតនារាម ក្នុងសង្កាត់ប្អេរ ប្រវែងសរុប ១ ៣១០ម៉ែត្រ ទទឹងពី ៥ ទៅ ៦ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍របស់ខេត្ត។
បន្ទាប់ពីផ្លូវនេះ ខេត្តនឹងអ៊ុតកៅស៊ូ AC នៅផ្លូវលេខ១ ក្នុងសង្កាត់ខ្សាម ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់សាលាបឋមសិក្សាមាស្ស ច័ន្ទលាភ ប្រវែង ៨៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងគម្រោងអភិវឌ្ឍន៍បន្តបន្ទាប់ផ្សេងទៀត ៕