សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ និងនឹករលឹកបំផុត ពីសំណាក់និស្សិត និងពលរដ្ឋ ដែលកំពុងស្នាក់នៅ និងសិក្សា នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅរដ្ឋធានីអាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ និងនឹករលឹកបំផុត ពីសំណាក់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រកបរបរចញ្ចឹមជីវិត និងសិក្សា នៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅសណ្ឋាគារស្នាកនៅរបស់សម្តេចតេជោ ក្នុងរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ៕