មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យថា កម្មករស្លា..ប់នៅការដ្ឋានសង់ផ្ទះ១នៅក្រុងសិរីសោភ័ណ មិនមែនជាករណីគ្រោះថ្នាក់ក្នុងការងារទេ
បន្ទាយមានជ័យ : មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យថា កម្មករស្លាប់នៅការដ្ឋានសង់ផ្ទះ១នៅក្រុងសិរីសោភ័ណ មិនមែនជាករណីគ្រោះថ្នាក់ក្នុងការងារទេ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ១របស់មន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដិខេត្តបន្ទាយមានជ័យចូះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤ ។
កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ កម្មករឈ្មោះសំ សុភ័ក្ត្រ ភេទប្រុសអាយុ៣៤ឆ្នាំ ទីលំនៅភូកិកន្ទួតសង្កាត់ភ្នៀតក្រុងសិរីសោភ័ណបានដួលស្លាប់ដោយសារខ្វះជាតិស្ករឬជម្ងឺបេះដូង គឺការដ្ឋានសង់ផ្ទះរបស់ឈ្មោះគង់ ណាវី ភេទស្រីជាប្រភេទវីឡាតឿ ទំហំ៥មគុណ១៦ម ។
តាមការធ្វើកោសល្យវិច្ច័យដោយអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ការស្លាប់នេះមានមូលហេតុនេះ មិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ក្នុងពេលបំពេញការងារក្នុងការដ្ឋានសំណង់ឡើយ ៕