ស្គាល់មុខស្គាល់មាត់មិនស្គាល់ចិត្ត! ខ្ចីម៉ូតូជិះមួយភ្លេត យកទៅលក់ដើរលេងស៊ីចាយអស់ ម្ចាស់ប្តឹងសមត្ថកិច្ច

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យសុំខ្ចីម៉ូតូជិះមួយភ្លេត តែយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័ហយចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ចាន់ ផេង ហៅប៊យ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ក្រោយពីទទួលបានពាក្យបណ្តឹងលោក កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រួមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះជិះ ហើយយកទៅលក់ឱ្យអ្នកទិញមិនមានទីតាំងច្បាស់លាស់បានប្រាក់ចំនួន៣៥០ដុល្លារ ហើយស៊ីចាយអស់។ ចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយបានកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង