បណ្តេញជនជាតិវៀតណាម ១៣នាក់ ចេញពីកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៣នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយក្នុងនោះចំនួន ១២នាក់ (ស្រី២នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) និងចំនួន ១នាក់ (ប្រុស) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង