គ្រោះថ្នាក់ចរាចរណ៍ មនុស្សម្នាក់ស្លា..ប់ នឹងច្រើននាក់ទៀត រងរបួសធ្ង..ន់ស្រាល

កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ភ្ញាមៗ នៅនឹងកន្លែងនឹងមនុស្សជាច្រើនអ្នកទៀត រងរបួសធ្ងន់ស្រាលបន្ទាប់រថយន្តដឹកកម្មករ ប៉ះជាមួយរថយន្តដឹកឈើ។
ហេតុការណ៍គ្រោះចរាចរណ៍នេះ នៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក់HYUNDAI MIGHTY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F 5022 បើកបរពីកើតទៅលិចអ្នកបើកបរ មិនស្គាលអត្តសញ្ញាណរត់ គេចខ្លួនក្រោយកើតហេតុ។
ដឹកកម្មករបេះផ្លែស្វាយ ចំនួន១០នាក់រួមមាន១,ឈ្មោះវីង ធីដាវ ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិវៀតណាម រងរបួសបាក់ជើងខាងស្តាំ បច្ចុប្បន្នរស់នៅខេត្តកណ្តាល ២,ឈ្មោះទុំ ចន្តា ភេទប្រុសអាយុ៤៩ឆ្នាំរងរបួសស្រាល រស់នៅខេត្តព្រៃវែង ៣,ឈ្មោះ ពុធ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ៤,ឈ្មោះ ជា ហេង ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសស្រាល៥,ឈ្មោះឆាយ សយ ភេទប្រុស អាយុ៥២ឆ្នាំរងរបួសស្រាល ៦,ឈ្មោះ ពុំ ពឿន ភេទប្រុសអាយុ៤៤ឆ្នាំ រងបួសស្រាល ។
៧,ឈ្មោះ សុន ផល្លាភេទប្រុសអាយុ៣២ឆ្នាំរងរបួសស្រាល ៨,ឈ្មោះ ទំ ដានី ភេទប្រុសអាយុ២០ឆ្នាំរងបួសស្រាល ៩,ឈ្មោះ គង សារ៉ុង ភេទប្រុសអាយុ២៤ឆ្នាំរងបួសស្រាល ១០,ឈ្មោះសែង ដានុត ភេទប្រុសអាយុ១៩ឆ្នាំ រងរបួសស្រាល។

បើកបរមកដល់ ចំណុចកើតហេតុខាងលើ រថយន្តដឹកកម្មករបានបែកកងរ៉េចង្កូត ទៅបុករថយន្តមួយគ្រឿង ម៉ាកHYUNDAIពណ៌ខៀវពាក់ផ្លាកលេខកំពង់ស្ពឺ 2A-4502បើកពីលិចទៅកើត ដឹកគ្រឿងឈើដើរលក់ អ្នកបើកបរឈ្មោះវ៉ន ឆេន ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសស្រាល អ្នករួមដំណើរម្នាក់ ឈ្មោះ ម៉ក់ ដា ភេទស្រី អាយុ៣៨ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ នាក់ទាំងពីរស់នៅភូមិព្រៃផ្តៅ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបន្តទៀតថា បណ្តាល ឲ្យរថយន្តដឹកកម្មករ ក្រឡាបធ្លាក់ផ្លូវចាក់កម្មករ ចោលតែម្តង។
ក្រោយកើតហេតុមន្ត្រីជំនាញ បានហៅរថយន្តសាមុយ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
សពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ រងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង