ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

ហ្កាហ្សា៖ មេដឹកនាំនៃបក្សពួកប៉ាឡេស្ទីនបីនាក់បានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប កាន់តែកៀកជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលឈប់កំណត់លក្ខខណ្ឌថ្មីនោះ ហាម៉ាសបាននិយាយកាលពីថ្ងៃសៅរ៍។
ការកត់សម្គាល់ទាំងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងគែរកាលពីថ្ងៃសុក្រ ក្នុងចំណោមមេដឹកនាំមកពីក្រុមហាម៉ាស ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន និងរណសិរ្សប្រជាប្រិយសម្រាប់ការរំដោះប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហាម៉ាស។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បក្សពួកទាំងបីបានពិនិត្យមើលការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងការចរចាបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសសម្រាប់ចំណាប់ខ្មាំង ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការបញ្ចប់ការឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ដែលបានបន្តអស់រយៈពេលជាង ១៤ខែ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថាគណៈប្រតិភូក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតគណៈកម្មាធិការគាំទ្រសហគមន៍ដើម្បីគ្រប់គ្រង Gaza ក្រោយសង្គ្រាម ៕

អត្ថបទដែលជាប់ទាក់ទង