ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលខ្លួនឯង បណ្ដាលឱ្យស្លា//ប់នៅមន្ទីរពេទ្យ ០២នាក់
អង្គស្នួល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯងបណ្ដាលឱ្យស្លាប់ នៅមន្ទីរពេទ្យចំនួន០២នាក់ប្រុស។
ខូចខាត ម៉ូតូ០១គ្រឿងធ្ងន់
ហេតុថ្ងៃអាទិត្យ០៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
លេីកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ២៣-២៤។
សភាពនៃរឿងហេតុ នៅថ្ងៃទីខែឆ្នាំ និងវេលាម៉ោងកេីតហេតុខាងលេី មានម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1Z-7510 (គ្មានកញ្ចក់មេីលក្រោយ ពាក់មួកសុវត្ថិភាពតែម្នាក់) បេីកបរដោយឈ្មោះ យ៉ុង ឌី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់នៅមន្ទីរពេទ្យ) រួមដំណេីដោយឈ្មោះ វៃ រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់នៅមន្ទីពេទ្យ )អ្នកទាំងពីរស់នៅភូមិឃុំជាមួយគ្នា បេីកបរពីទិសខាងកេីត ទៅលិច (ភ្នំពេញ – កំពង់ស្ពឺ) លុះដល់ចំណុចកេីតហេតុខាងលេី ម៉ូតូវ៉េចង្កូតទៅខាងឆ្វេងបុក ឃឿនលូ បោកផ្ទប់រងរបួសធ្ងន់ ក្រោយកេីតហេតុត្រូវរថយន្តមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល យកទៅសង្គ្រោះ តែម្តង។
ករណីនេះបណ្តាលមកពីអ្នកបេីកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
សពកម្លាំងជំនាញបានប្រគល់ជូនគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
-ចំណែកម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានស្រុក ៕