ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយ “ប្រាក់រៀល និងប្រព័ន្ធបាគង” នៅខេត្តមណ្ឌលគិរី ដើម្បីលើកស្ទួយ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ
មណ្ឌលគិរី៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមលើកស្ទួយការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំទិវាប្រាក់រៀល ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនៅកម្ពុជា ក្រោមវត្តមាន លោក យឹម លាត ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា លោក លន់ សុភាព អភិបាលរងខេត្តមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះក៏មានអ្នកយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់រៀលថ្មី ផងដែរ។ ក្រៅពីនេះ ក៏មានការទស្សនាការប្រគុំតន្ត្រីសម្តែងដោយតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា លេងហ្គេមសប្បាយៗ ហើយថែមទាំងទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងប្រាក់រៀល និងប្រព័ន្ធបាគងទៀតផងដែរ៕