ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីជួបសម្ដែងការគួរសម និងពិភាក្សាការងារចាំបាច់។
ក្នុងពិធីជួបសម្ដែងការគួរសមនេះ លោក ស៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងនូវសំណូមពរចាំបាច់មួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជាដែលកំពុងជួបប្រទះលើបញ្ហាប្រកួតប្រជែងមិនស្មើភាពជាមួយនឹងផលិតផលនាំចូលខុសច្បាប់ ជាពិសេសផលិតផលសាច់ និងផលិតផលបន្ទាប់បន្សំពីសាច់បង្កក ៕