បុរស ដែលធ្វើអត្តឃា..តស..ម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ នៅពេលដំណាលគ្នា គឺជាឃា..តករដែលវា..យស..ម្លាប់ស្ត្រីជាអ្នកលក់ភេសជ្ជៈតាមរទេះ នៅចំណុចស្តុប ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០៤ បុរសម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីពីលើស្ពានជ្រោយចង្វារ គឺជាឃាតករដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈតាមរទេះនៅនៅចំណុចស្តុប២០០៤ ។ នេះបើតាមការអះអាងរបស់នគរបាលខណ្ឌសែនសុខបន្ទាប់ពីមានការស្រាវជ្រាវនឹងមើលតាមកាមេរ៉ាសុវត្ថិភាព។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារនៅពេលដំណាលគ្នានោះគឺជាឃាតករដែលវាយសម្លាប់ស្ត្រីជាអ្នកលក់ភេសជ្ជៈតាមរទេះ នៅចំណុចស្តុប ២០០៤ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឃាតករបានជិះម៉ូតូម៉ាកហុងដា ធុនសេ១០០ កូរ៉េមួយគ្រឿងបានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះរួចក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ និងរូបថត៣សន្លឹកព្រមទាំងទូរស័ព្ទ១គ្រឿង។
គូបញ្ជាក់ថា ស្ត្រីជាអ្នកលក់ភេសជ្ជៈនិងទឹកសុទ្ធម្នាក់ត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់នឹងដែកថ្នាំងអំពៅរួចជិះម៉ូតូគេចខ្លួនបាត់ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉កមកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៤នៅចំណុចស្តុប២០០៤លើចិញ្ចើមផ្លូវណតប្រ៊ីតកែងផ្លូវ២០០៤មុខការដ្ឋានកំពុងសាងសង់ធនាគារABA ក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៥ព្រឹកគេឃើញស្ត្រីរូបនោះបានបើករទេះម៉ូតូដឹកភេសជ្ជៈរបស់ខ្លួនមកឈប់នៅមុខការដ្ឋានសាងសង់ធនាគារមួយកន្លែង ខណៈពេលកំពុងតែរៀបចំកន្លែងលក់ដូរ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរហើយយកដែកចេញពីក្នុងថង់វាយទៅលើស្ត្រីរងគ្រោះពីក្រោយបណ្ដាលឲ្យដួលស្លាប់រួចគេចខ្លួនបាត់។លុះក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ដល់ប្រជាពលរដ្ឋធ្វើដំណើរហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងនគរបាលជំនាញមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ។
តាមកាំមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង០៥នឹង៥៣នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះកំពុងឈរម្នាក់ឯងនៅជាប់ជាមួយរ៉ឺម៉កលក់ភេសជ្ជៈ ហើយជនសង្ស័យដើរពីក្រោយដោយយួរថង់ពណ៌ទឹកក្រូច ពាក់មួកសុវត្ថិភាពរួចយកដែកថ្នាំងអំពៅចេញពីថង់វាយទៅលើនារីរងគ្រោះ បណ្ដាលឲ្យដួលរួចគេចខ្លួនបាត់ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល នគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុរកឃើញដែកថ្នាំងអំពៅចំនួន១ដើម,ថង់កៅស៊ូច្រកដែកថ្នាំងអំពៅ ដែលឃាតករប្រើវាយសម្លាប់ជនរងគ្រោះ។
តាមការពិនិត្យកន្លែងកើតហេតុ សាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេបានសន្និដ្ឋានថា នារីរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (វាយក្បាលខាងក្រោយ)។
បន្ទាប់ពីមានការភ្ញាក់ផ្អើលស្ត្រីម្នាក់ត្រូវបានឃាតករវាសម្លាប់ប្រមាណជាង១០នាទីក្រោយមកនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២៤នៅលើស្ពានជ្រោយចង្វារ ស្ថិតនៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល ខណៈពេលដែលបុរសម្នាក់បានជិះម៉ូតូសង់កូរ៉េមួយគ្រឿងទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបន្សល់ទុករូបថតរៀបអាពាហ៍ពិពាហ៍ ទូរស័ព្ទនិងបណ្ដាំចុងក្រោយ។
នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០កូរ៉េពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ១BK-៤៦០១ធ្វើដំណើរឡើងស្ពានក្នុងទិសដៅពីលិចទៅកើត។ពេលធ្វើដំណើរឡើងបន្តិច ក៏បានឈប់ម៉ូតូទុកចោលរួចលោតទឹកសម្លាប់ខ្លួនទៅក្នុងទន្លេហើយលិចបាត់ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ថង់ខ្មៅដាក់ទូរស័ព្ទមួយគ្រឿងនិងរូបថតចំនួន៣សន្លឹកដែលមានសរសេរបណ្ដាំនៅពីខ្នង។
តាមបណ្ដាំចុងក្រោយដែលបានសរសេរនៅលើខ្នងរូបថត”ខ្ញុំបាទឈ្មោះ សុខ រំចង់ ស្រលាញ់ អូន លក្ខ័ណា ជីវិតចុងក្រោយ ថ្ងៃណាមួយខ្ញុំសម្រេចចិត្តស្លាប់ទៅសុំទោសពុកម៉ែបងប្អូនទាំងអស់ដែលខ្ញុំស្រលាញ់ប្រពន្ធខ្លាំងពេក ខ្ញុំមើលថែគាត់រាល់ថ្ងៃធ្វើអ្វីក៏ខុសៗ មិនដែលត្រូវ កើតជាតិក្រោយប្រាថ្នាជួបអូនគ្រប់ជាតិៗ “។
បន្ទាប់ពីមានការស្រាវជ្រាវនិងមើលតាមកាមេរ៉ាសុវត្ថិភាពបើប្រុសម្នាក់ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនគីជា ឃាតករដែលវាយសម្លាប់ទៅលើស្ត្រីរងគ្រោះ។ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ឃាតករមានគំនុំអ្វីជាមួយនឹងជនរងគ្រោះឡើយ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕