ប្រទះឃើញសាកស..ពអណ្ដែតទឹកស្រះ ចំណុច:ទឹកស្រះជាប់ផ្លូវចូលប្រលានយន្តហោះថ្មី ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

កណ្តាល ៖ នៅថ្ងៃអង្គារ ៩រោចខែមិគិសិរ ឆ្នាំរោង ឆសក័ ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤ ។
ករណី:ប្រទះឃើញសាកសពអណ្ដែតទឹកស្រះ ចំណុច:ទឹកស្រះជាប់ផ្លូវចូលប្រលានយន្តហោះថ្មី ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅកើតហេតុ(ម៉ោងឃើញ) ១១:០០នាទីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤
ជនរងគ្រោះ‌១នាក់ ឈ្មោះ អ៉ីង ស៊ីងឡុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

វត្ថុតាង ៖
១.បារីMEIVUS ចំនួន៣ដើម
២.ដែកកេះពណ៌ចំនួន១
៣.ទូរសព្ទ័ម៉ាកIphoneពណ៌ប្លាកទីនចំនួន១គ្រឿង

មុនពេលកើតហេតុនៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២៤ ម៉ោង២០និង១០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅរកទិញអីហូបស្រាប់តែមិនឃើញត្រឡប់មកផ្ទៈវិញទេទើបឪពុកជនរងគ្រោះឈ្មោះ អ៉ីង ពិសិដ្ឋ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ជើងកើបឲជួយស្រាវជ្រាវស្វែងរក។លុះដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី ក្រុមគ្រួសារជនរងគ្រោះមានគេផ្តល់ពត៌មានថា ជនរងគ្រោះលង់ទឹកស្រះនៅចំណុចផ្លូវចូលប្រលានយន្តហោះថ្មី ស្រាប់តែក្រុមគ្រួសារនាំគ្នាទៅមើលចំណុចស្រះទឹកនិង សង្ស័យក៏នាំគ្នាយកទូកចំនួន២ ជិះរកក្នុងទឹកស្រះដើម្បីស្វែងរកជនរងគ្រោះរហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី ក៏ប្រទះឃើញសាកសពអណ្តែតទឹក ជាប់និងដើមត្រេង ក៏ស្រង់ឡើងមកលើគោក ពិតជាសពដែលជនរងគ្រោះបានបាត់មែន។បន្ទាប់មកក៏រាយការណ៍ទៅអាជ្ញាធរ និងផ្នែកជំនាញចុះមកពិនិត្យ។

IIl.ការពិនិត្យកន្លែងកើតហេតុៈ
ក-ស្ថានភាពកន្លែងកើតហេតុ
កន្លែងកើតហេតុ ចំណុចស្រះទឹក ជាប់ផ្លូចូលប្រលានយន្តហោះថ្មី សពជាប់និងដើមត្រែង សពផ្ងារមុខ ក្បាលទៅទិញខាងលិច ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ខ- ការពិនិត្យសាកសព÷
សាកសព រឹង ហើមស្អុយ ដៃមានដី ដងខ្លួន អវយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
IV.តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក។

សពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង